Friday, December 6, 2019

ការបើកស្ថានីយប្រេងឥន្ទនៈ

ការបើកស្ថានីយប្រេងឥន្ទនៈ



  ស្ថានីយប្រេងឥន្ទនៈ សំដៅដល់ទីតាំងអាជីវកម្មប្រេងឥន្ទនៈដែលមានលទ្ធភាពផ្ទុកប្រេងឥន្ទនៈចន្លោះពី ២០១ លីត្រ ដល់ ១៥០០០០ លីត្រសម្រាប់លក់ចែកចាយដល់សាធារណៈជន។
  បុគ្គលដែលអាចបង្កើត/ដំណើរការ ស្ថានីយប្រេងឥន្ទនៈ ឬ ស្ថានីយរួមប្រេង និងឧស្ម័នឥន្ទនៈបានត្រូវមានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយ និងលិខិតអនុញ្ញាតដំណើការស្ថានីយពីក្រសួងរ៉ែ និងថាមពល។
   ក. បែបបទនៃការស្នើសុំ
 បុគ្គលដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់បញ្ចេកទេសសុវត្ថិភាព ឬ​លិខិតអនុញ្ញាតដំណើរការស្ថានីយអាចទទួលបានពាក្យស្នើសុំ ឬ ព័ត៌មានបន្ថែមតាមរយៈលេខាធិការដ្ឋានច្រកចេញចូលតែមួយនៃក្រសួងរ៉ែ និងថាមពល មន្ទីររ៉ែ និងថាមពលរាជធានី ខេត្ត ឬ គេហទំព័រអគ្គនាយកដ្ឋានប្រេងកាតដែលមានអាសយដ្ឋាន www.mme.gov.kh/gdp.php។
    ក.១ ឯកសារតម្រូវ
    ១. វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយ
    - ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយ(ទម្រង់០០១វបស)  ០១ ច្បាប់
    - ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន   ០១ ច្បាប់
    - ច្បាប់ចម្លងលក្ខន្តិកៈ និងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម (ករណីនីតិបុគ្គល) ០១ ច្បាប់
    - ផែនទីបង្ហាញទីតាំងស្ថានីយប្រេងឥន្ទនៈដែលត្រូវបង្កើត ០១ ច្បាប់
    - គំនូសប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងបង្គុំសំណង់ស្ថានីយប្រេងឥន្ទនៈ  ០១ ច្បាប់
    ២. លិខិតអនុញ្ញាតដំណើការស្ថានីយ
  ២.១ ចំពោះស្ថានីយប្រេងឥន្ទនៈដែលបានចាប់ផ្តើមសាងសង់ក្រោយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៃសារាចលេខ ៤៦៥ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ទនៈ
      - ពាក្យស្នើសុំលិខិតអនុញ្ញដំណើការស្ថានីយ (ទម្រង់០០១ លអដ)   ០១ ច្បាប់
      - ច្បាប់ចម្លងលិខិតវាយតម្លៃហេតុប៉ះពាល់បរិស្ថានពីក្រសួងបរិស្ថាន (ចំពោះស្ថានីយ មានសមត្ថភាពផ្ទុកបរិមាណប្រេងឥន្ទនៈចាប់ពី ២០០០០លីត្រឡើង) ០១ ច្បាប់
      - ច្បាប់ចម្លងលិខិតអនុញ្ញាតសាងសង់ពីមន្ទីរ ឬ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  ០១ ច្បាប់
      - ច្បាប់ចម្លងលិខិតបញ្ជាក់អនុញ្ញាតទីតាំងពីអាជ្ញាធរដែនដី   ០១ ច្បាប់
      - ច្បាប់ចម្លងលិខិតបញ្ជាក់អំពីបច្ចេកទេសបង្ការ និងពន្លត់អគ្គិភ័យពីការិយាល័យនគរបាល បង្ការ និងពន្លត់អគ្គិភ័យ រាជធានីខេត្ត
      - រូបថត ៤ គុណ ៦ របស់ម្ចាស់ស្ថានីយ ឬ ប្រធានក្រុមហ៊ុន ០៣ សន្លឹក
    ២.២ ចំពោះស្ថានីយប្រេងឥន្ទនៈដែលបានចាប់ផ្តើមសាងសង់មុនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៃសារាចលេខ ៤៦៥ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ទនៈ ៖
      - ពាក្យស្នើសុំលិខិតអនុញ្ញដំណើការស្ថានីយ (ទម្រង់០០១ លអដ)   ០១ ច្បាប់
      - ផែនទីបង្ហាញទីតាំងស្ថានីយ ០១ ច្បាប់
      - គំនូសប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងបង្គំសំណង់ស្ថានីយ
      - ច្បាប់ចម្លងលិខិតវាយតម្លៃហេតុប៉ះពាល់បរិស្ថានពីក្រសួងបរិស្ថាន (ចំពោះស្ថានីយ មានសមត្ថភាពផ្ទុកបរិមាណប្រេងឥន្ទនៈចាប់ពី ២០០០០លីត្រឡើង) ០១ ច្បាប់
      - ច្បាប់ចម្លងលិខិតអនុញ្ញាតសាងសង់ពីមន្ទីរ ឬ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  ០១ ច្បាប់
      - ច្បាប់ចម្លងលិខិតបញ្ជាក់អនុញ្ញាតទីតាំងពីអាជ្ញាធរដែនដី   ០១ ច្បាប់
      - ច្បាប់ចម្លងលិខិតបញ្ជាក់អំពីបច្ចេកទេសបង្ការ និងពន្លត់អគ្គិភ័យពីការិយាល័យនគរបាល បង្ការ និងពន្លត់អគ្គិភ័យ រាជធានីខេត្ត
      - រូបថត ៤ គុណ ៦ របស់ម្ចាស់ស្ថានីយ ឬ ប្រធានក្រុមហ៊ុន ០៣ សន្លឹក
    ក.២ តម្លៃសេវា រយៈពេល និងសុពលភាព
    ១. វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយ
      - តម្លៃសេវា ២០០០០០០ រៀល
      - រយ់់ៈពេលផ្តល់សេវា ៤០ ថ្ងៃ
      - សុពលភាព មិនកំណត់
    ២. លិខិតអនុញ្ញាតដំណើការស្ថានីយ
      - តម្លៃសេវា ២០០០០០០ រៀល
      - រយៈពេលផ្តល់សេវា ៤០ ថ្ងៃ
      - សុពលភាព ២ ឆ្នាំ និងអាចបន្តសុពលភាពបានដោយត្រូវដាក់ពាក្យស្នើសុំបន្តក្នុងអំឡុងពេល ៩០ ថ្ងៃមុនថ្ងៃផុតកំណត់សុពលភាពនៅមន្ទីររ៉ែ និងថាមពលរាជធានីខេត្ត ហើយមន្ទីរត្រូវបញ្ជូនឯកសារឲ្យដល់ច្រកចេញចូលតែមួយនៃក្រសួងរ៉ែ និងថាមពលក្នុងរយៈពេល ៥ ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីកាលបរិច្ឆេទស្នើសុំនោះ។
    ខ. ការពិនិត្យលើពាក្យសុំ
    ពាក្យសុំទាំងអស់ត្រូវដាក់នៅមន្ទីររ៉ែ និងថាមពលរាជធានី ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ ហើយមន្ទីររ៉ែ និងថាមពល ខេត្តត្រូវបញ្ជូនសំណុំឯកសារស្នើសុំទាំងនេះឲ្យដល់ច្រកចេញចូលតែមួយនៃក្រសួងរ៉ែ និងថាមពល ក្នុងរយៈពេល ៥ ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីកាលបរិច្ឆេទទទួលពាក្យស្នើសុំនោះ។
    មន្ត្រីដែលទទួលពាក្យស្នើសុំនៅច្រកចេញចូលតែមួយនៃក្រសួងរ៉ែ និងថាមពល ត្រូវធ្វើការពិនិត្យផ្ទៀតផ្ទាត់ភាពពេញលេញនៃពាក្យសុំនីមួយៗរួមទាំងឯកសារពាក់ព័ន្ធដែលភ្ជាប់មកជាមួយផង។
       ក្នុងករណីពីនិត្យឃើញថាសំណុំឯកសារមានភាពពេញលេញ ត្រូវចេញសលាកបត្រទទួលពាក្យជូនអ្នកដាក់ពាក្យស្នើសុំ។
       ក្នុងករណីពិនិត្យឃើញថាសំណុំឯកសារមិនទាន់ពេញលេញ មន្ត្រីទទួលពាក្យត្រូវបដិសេធពាក្យស្នើសុំ ហើយណែនាំឲ្យអ្នកដាក់ពាក្យបំពេញបន្ថែមតាមបញ្ជីផ្ទៀងផ្ទាត់ដូចខាងក្រោម ៖
    - សម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយ ទម្រង់ លបប០០១
    - សម្រាប់ការស្នើសុំលិខិតអនុញ្ញាតដំណើការស្ថាននីយទម្រង់ លបដ ០០១
    - សម្រាប់ការស្នើសុំកែប្រែកែសម្រួលស្ថានីយ ទម្រង់ លបក០០១
    - សម្រាប់ការស្នើសុំប្តូរម្ចាស់ស្ថានីយ ទម្រង់ លបម ០០១។
     អគ្គនាយកដ្ឋានប្រេងកាត មានភារកិច្ចពិនិត្យ និងផ្តល់យោបល់លើសំណុំឯកសារស្នើសុំ ដែលមាននីតិវិធីដូចតទៅ ៖
     - ពិនិត្យរាល់ឯកសារតាមលក្ខខណ្ឌតម្រូវនៃបទដ្ឋានបច្ចេកទេសសុវត្ថិភាព ដូចមានចែងក្នុងសារាចលេខ ០១៤០ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ទនៈ ឧស្ម័នឥន្ទនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ទនៈ។
     - ក្រុមមន្ត្រីជំនាញត្រូវចុះពិនិត្យទីតាំងស្នើសុំជាក់ស្តែងតាមការចាំបាច់ ដើម្បីធ្វើកំណត់ហេតុចុះត្រួតពីនិត្យ
     - រៀបចំរបាយការណ៍ និងកំណត់បង្ហាញជូនរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសម្រេច
     អគ្គនាយកដ្ឋានប្រេងកាតមានរយៈពេល ៣០ ថ្ងៃនៃថ្ងៃធ្វើការដើម្បីពិនិត្យ និងផ្តល់យោបល់។
ឯកសារពិគ្រោះ ៖
១. ប្រកាសលេខ ០១៤១​ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ទនៈ ស្ថានីយឧស្ម័នឥន្ទនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ទនៈ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨
 ២. ប្រកាសរួមលេខ ១៤៥១ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥
៣. ឯកសារណែនាំការផ្តល់សេវាសាធារណៈរបស់ក្រសួងរ៉ែ និងថាមពល


No comments:

Post a Comment