ការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់
ដើម្បីធានគុណភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សោភណភាពសំណង់ បរិស្ថានល្អ និងសុខុមាលភាពរបស់ម្ចាស់សំណង អ្នកប្រើប្រាស់សំណង និងសាធារណៈជន ក៏ដូចជាការបង្ការ និងទប់ស្កាត់ហានិភ័យដែលបង្កឡើងដោយការប្រើប្រាស់សំណង់ដែលគ្មានគុណភាព និងសុវត្ថិភាពសម្រាប់ការប្រើប្រាស់ ព្រមជាមួយគ្នានេះដើម្បីការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈដទៃទៀត ហើយនឹងលើកតម្លៃសេដ្ឋកិច្ចរបស់សំណង់ និងការគ្រប់គ្រងទិន្នន័យសំណង់គ្រប់ប្រភេទ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប្រកាសលេខ ១៧៧ ដនស/ប្រក ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណងដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលជាធរមាន
សំរាប់អនុវត្តចំពោះសំណង់គ្រប់ប្រភេទ ដែលតម្រូវឲ្យមានលិខិតអនុញ្ញាតសាងសង់ និងដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលជាធរមាន ដូចជា ៖
- សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់
- សំណង់ដែលសាងសង់ខុសពីលិខិតអនុញ្ញាតសាងសង់
- សំណងដែលមានលិខិតអនុញ្ញាតសាងសង់ ប៉ុន្តែគ្មានវិញ្ញានបនបត្របញ្ជាក់ភាព ត្រឹមត្រូវ ឬ លិខិតបិទការដ្ឋាន។
តាមរយៈនេះ ម្ចាស់សំណង់ដូចបានបញ្ជាក់ជូនខាងលើត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបន បត្រប្រើប្រាស់សំណង់របស់ខ្លួនពីអាជ្ញាធរមានសមត្ថកិច្ ចក្នុងករណីសំណង់នោះតម្រូវឲ្យមានលិខិតអនុញ្ញាតសាងសង់ក្នុងរយៈពេល២ ឆ្នាំ ក្រោយច្បាប់ស្តីពីសំណង់ចូលជាធរមាន។ ទន្ទឹមនឹងនេះចំពោះម្ចាស់សំណង់ដែលបានសាងសង់រួចមុនថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៧ អាចមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណងរបស់ខ្លួនពីអាជ្ញាធរមានសមត្ថកិច្ចបាន។
វិញ្ញាបនបត្រប្រើ់ប្រាស់សំណង់ សំដៅដល់លិខិតអនុញ្ញាតផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ចដល់ម្ចាស់សំណង់ ដើម្បីប្រើប្រាស់ ជួល ឬ ធ្វើអាជីវកម្មលើសំណង់នោះបាន។
ក. សំណុំឯកសារស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់
- ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ ចំនួន ០៣ ច្បាប់
- ច្បាប់ចម្លងឯកសារបញ្ជាក់អត្តសញ្ញាណរបស់ម្ចាស់សំណង់ (ត្រូវធ្វើនីត្យានុកូលកម្មនៅអាជ្ញាធរមានសមត្ថកិច្ច ឬ មន្ទីរសាការី ចំនួន ០៣ ច្បាប់
- ច្បាប់ចម្លង់ឯកសារបញ្ជាក់ការកាន់កាប់ដីដោយស្របច្បាប់ ចំនួន ០៣ ច្បាប់
- សលកបត្រក្បាល់ដីផ្តល់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីខេត្ត ចំនួន ០៣ ច្បាប់
- សម្រង់ប្លង់តាមការសាងសង់ជាក់ស្តែង (ប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងផ្គុំសំណង់ និងប្លង់អគ្គិភ័យ) ចំនួន ០៣ ច្បាប់
- របាយការណ៍ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់ (បើមាន) ចំនួន ០៣ ច្បាប់
- ច្បាប់ចម្លងកិច្ចសន្យាម៉ៅការសាងសង់ (បើមាន) ចំនួន ០៣ ច្បាប់
- ច្បាប់ចម្លងឯកសារពាក់ព័ន្ធអ្នកម៉ៅការសាងសង់ (បើមាន) ចំនួន ០៣ ច្បាប់
- ច្បាប់ចម្លងរបាយការណ៍សិក្សាពិសោធន៍ដី និងសម្ភារៈសំណង់ (បើមាន) ចំនួន ០៣ ច្បាប់
- ច្បាប់ចម្លងលិខិតអនុញ្ញាតសាងសង់ (បើមាន) ចំនួន ០៣ ច្បាប់
- ចម្បង់ចម្លងលិខិតអនុញ្ញាតបើកការដ្ឋាន (បើមាន) ចំនួន ០៣ ច្បាប់
ខ. នីតិវិធីនៃការពិនិត្យលើសំណុំឯកសារស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់
អាជ្ញាធរមានសមកិច្ចក្នុងការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់រួមមាន ៖
- រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់សំណង់ដែលស្ថិតក្រោមការសមត្ថកិច្ចរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត សម្រាប់សំណង់ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត
- អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ សម្រាប់សំណងដែលស្ថិតក្រោមសមត្ថកិច្ចរបស់អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ
១. សមត្ថកិច្ចរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ការពិនិត្យសម្រេច លើសំណុំឯកសារស្នើសុំឯកសារប្រើប្រាស់សំណង់ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានរយៈពេលយ៉ាងយូរ ៣០ ថ្ងៃនៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃចេញបង្កាន់ដៃទទួលពាក្យស្នើសុំ ដោយច្រកចេញចូលតែមួយក្រសួង ក្នុងករណីដែលសំណុំឯកសារនោះមានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវ។
បន្ទាប់ពីទទួលសំណុំឯកសារស្នើសុំ ច្រកចេញចូលតែមួយត្រូវបញ្ជូនឯកសារទៅអគ្គនាយកដ្ឋានសំណង់ក្នុងរយៈពេលយ៉ាងយូរ ០២ ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីចេញបង្កាន់ដៃទទួលពាក្យស្នើសុំ។
អគ្គនាយកដ្ឋានសំណង់ ត្រូវពិនិត្យនិងផ្តល់យោបល់លើសំណុំឯកសារ និងធ្វើកំណត់បង្ហាញសរុបលទ្ធផលនៃការពិនិត្យ និងផ្តល់យោបល់ ហើយបញ្ជូនទៅរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេច។
ក្នុងករណី សំណុំឯកសារស្នើសុំវិញ្ញាបនបត្រប្រើប្រាស់ពុំមានរបាយការណ៍ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផ្តល់ដោយអ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់ ក្រសួងត្រូវចាត់តាំងមន្ត្រីត្រួតពិនិត្យដើម្បីចុះត្រួតពិនិត្យ និងធ្វើរបាយការណ៍ត្រួតពិនិត្យគុណភាព និងសុវត្ថភាពសំណង់។ រយៈពេលនៃការចុះត្រួតពិនិត្យនេះមិនរាប់បញ្ជូលក្នុងបរិបទនៃការពិនិត្យ និងសម្រេចផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ឡើយ។
អគ្គនាយកដ្ឋានសំណង់ត្រូវបញ្ជូនវិញ្ញាបនបត្រប្រើប្រាស់សំណង់ និងសំណង់ឯកសារពាក់ព័ន្ធផ្សេងទៀតទៅច្រកចេញចូលតែមួយនៃក្រសួងដែនដី ដើម្បីប្រគល់ជូន ម្ចាស់សំណើ។
២. សមត្ថកិច្ចរបស់អភិបាលនៃគណៈអភិបាលខេត្ត
ការពិនិត្យសម្រេច លើសំណុំឯកសារស្នើសុំឯកសារប្រើប្រាស់សំណង់ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត មានរយៈពេលយ៉ាងយូរ ១៥ ថ្ងៃនៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃចេញបង្កាន់ដៃទទួលពាក្យស្នើសុំ ដោយអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ក្នុងករណីដែលសំណុំឯកសារនោះមានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវ។
បន្ទាប់ពីទទួលសំណុំឯកសារស្នើសុំ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីខេត្តត្រូវបញ្ជូនឯកសារទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីខេត្ត ក្នុងរយៈពេលយ៉ាងយូរ ០២ ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីចេញបង្កាន់ដៃទទួលពាក្យស្នើសុំ។
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ត្រូវពិនិត្យនិងផ្តល់យោបល់លើសំណុំឯកសារ និងបញ្ជូនរយៈពេល០៧ថ្ងៃនៃថ្ងៃធ្វើការទៅអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដើម្បីពិនិត្យ និងសម្រេច។
ក្នុងករណី សំណុំឯកសារស្នើសុំវិញ្ញាបនបត្រប្រើប្រាស់ពុំមានរបាយការណ៍ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផ្តល់ដោយអ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវចាត់តាំងមន្ត្រីត្រួតពិនិត្យដើម្បីចុះត្រួតពិនិត្យ និងធ្វើរបាយការណ៍ត្រួតពិនិត្យគុណភាព និងសុវត្ថភាពសំណង់។ រយៈពេលនៃការចុះត្រួតពិនិត្យនេះមិនរាប់បញ្ជូលក្នុងបរិបទនៃការពិនិត្យ និងសម្រេចផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ឡើយ។
អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវបញ្ជូនឯកសារដែលសម្រេចរួចទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ក្នុងរយៈពេលយ៉ាងយូរ ៣ ថ្ងៃនៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលបានសំណុំឯកសារស្នើសុំ។
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីខេត្ត ត្រូវបញ្ជូនវិញ្ញាបនបត្រប្រើ់ប្រាស់សំណង់ និងសំណុំឯកសារពាក់ព័ន្ធផ្សេងទៀត ទៅ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីខេត្ត ក្នុងរយៈពេលយ៉ាងយួរ ៣ ថ្ងៃនៃថ្ងៃធ្វើការដើម្បីប្រគល់ជូនម្ចាស់សំណើ។
៣. សមត្ថកិច្ចរបស់អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ
ការពិនិត្យសម្រេច លើសំណុំឯកសារស្នើសុំឯកសារប្រើប្រាស់សំណង់ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ មានរយៈពេលយ៉ាងយូរ ១៥ ថ្ងៃនៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃចេញបង្កាន់ដៃទទួលពាក្យស្នើសុំ ដោយការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងករណីដែលសំណុំឯកសារនោះមានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវ។
ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបញ្ជូនឯកសារទៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ ក្នុងរយៈពេលយ៉ាងយូរ ០២ ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីចេញបង្កាន់ដៃទទួលពាក្យស្នើសុំ។
ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ ត្រូវពិនិត្យនិងផ្តល់យោបល់លើសំណុំឯកសារ និងបញ្ជូនសំណុំឯកសារទៅអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ក្នុងរយៈពេលយ៉ាងយូរ ០៧ ថ្ងៃនៃថ្ងៃធ្វើការ។
ក្នុងករណី សំណុំឯកសារស្នើសុំវិញ្ញាបនបត្រប្រើប្រាស់ពុំមានរបាយការណ៍ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផ្តល់ដោយអ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវចាត់តាំងមន្ត្រីត្រួតពិនិត្យដើម្បីចុះត្រួតពិនិត្យ និងធ្វើរបាយការណ៍ត្រួតពិនិត្យគុណភាព និងសុវត្ថភាពសំណង់។ រយៈពេលនៃការចុះត្រួតពិនិត្យនេះមិនរាប់បញ្ជូលក្នុងបរិបទនៃការពិនិត្យ និងសម្រេចផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ឡើយ។
អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវបញ្ជូនឯកសារដែលសម្រេចរួចទៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ ក្នុងរយៈពេលយ៉ាងយូរ ៣ ថ្ងៃនៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលបានសំណុំឯកសារស្នើសុំ។
ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ ត្រូវបញ្ជូនវិញ្ញាបនបត្រប្រើ់ប្រាស់សំណង់ និងសំណុំឯកសារពាក់ព័ន្ធផ្សេងទៀត ទៅ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌក្នុងរយៈពេលយ៉ាងយួរ ៣ ថ្ងៃនៃថ្ងៃធ្វើការដើម្បីប្រគល់ជូនម្ចាស់សំណើ។
No comments:
Post a Comment