យោងតាមសេចក្តីណែនាំលេខ ០០៣/១៥
ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ ស្តីពីនីតិវិធីក្នុងការ ស្នើសុំ
និងពន្យាពេលប័ណ្ណការងារ និងសៀវភៅការងារជនបរទេស បានធ្វើការណែនាំថា ម្ចាស់ ឬ
នាយកសហគ្រាស គ្រឹះស្ថានទាំងអស់ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃមាត្រា ១ មាត្រា ២
មាត្រា ៦៧ មាត្រា ២៦១ មាត្រា ២៦៤ មាត្រា ២៦៥ នៃច្បាប់ស្តីពីការងារ និងប្រកាសលេខ
១៩៥ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ស្តីពី ប័ណ្ណការងារ និងសៀវភៅការងារជនបរទេស
និងប្រកាសលេខ ១៩៦ ចុះថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០១៤ ស្តីពីការប្រើប្រាស់ហត្ថពលកម្មបរទេស
ដែលមានបំណងប្រើប្រាស់ ហត្ថពលកម្មបរទេស និងជនបរទេសទាំងអស់ត្រូវស្នើប្រើប្រាស់ហត្ថពលកម្មបរទេស
(Quota) ឲ្យបាន មុនដំណាច់ខែវិច្ឆិកានៃឆ្នាំនីមួយៗ (មានន័យថាក្នុងឆ្នាំនីមួយៗម្ចាស់សហគ្រាស
ឬ នាយក សហគ្រាសគ្រឹះស្ថានទាំងអស់ត្រូវធ្វើការស្នើសុំឲ្យបានមុនដំណាច់ខែវិច្ឆិកា
ពោលគឺអាចចាប់ផ្តើមស្នើសុំ ចាប់ពីខែមករារហូតមក កុំឲ្យតែផុតខែវិច្ឆិការ)
នៅនាយកដ្ឋានមុខរបរ និងហត្ថពលកម្មនៃក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬ
នៅតាមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។ ដោយឡែកចំពោះម្ចាស់ ឬ នាយកកសហគ្រាសគ្រឹះស្ថានទាំងអស់
ដែលបានទទួលការអនុញ្ញាតឲ្យ ប្រកបមុខរបរពីអង្គភាព ឬ អាជ្ញាធរមានសមត្ថកិច្ចក្រោមឱវាទសាលារាជធានីភ្នំពេញ
ត្រូវស្នើសុំ ប្រើប្រាស់ហត្ថពលកម្មបរទេស (Quota)
នៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ ឬ នៅនាយកដ្ឋានមុខរបរ
និងហត្ថពលកម្ម។
ឯកសារតម្រូវសម្រាប់ការស្នើសុំរួមមាន
៖
- លិខិតស្នើសុំការប្រើប្រាស់ហត្ថពលកម្មបរទេសប្រចាំឆ្នាំនីមួយៗ
(Quota) ដែលមាន ហត្ថលេខារបស់នាយកក្រុមហ៊ុន
- តារាងស្នើសុំការប្រើប្រាស់ហត្ថពលកម្មបរទេស(Quota) ប្រចាំឆ្នាំនីមួយៗ
- សេចក្តីប្រកាសជូនដំណឹងស្តីពីបុគ្គលិក(សម្រាប់សហគ្រាស គ្រឹះស្ថានថ្មី) និងសេចក្តីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិកចេញ-ចូល
បញ្ជាក់តម្លៃសេវា ៖ ២០០០០០ រៀល។
អត្រាប្រើប្រាស់ហត្ថពលកម្មបរទេស (Quota) : មិនត្រូវលើសពី ១០% នៃចំនួនកម្មករ និយោជិតខ្មែរសរុបឡើយ។
ក្នុងករណីដែលមានសេចក្តិត្រូវការការលើសពីអត្រា ១០% ត្រូវបញ្ជាក់ មូលហេតុជាក់
ស្តែងឲ្យបានច្បាស់លាស់អំពីមុខវិជ្ជាឯកទេស បច្ចេកទេស ឬ មុខជំនាញវិជ្ជាជីវៈនៃ
ជនបរទេស ដែលត្រូវស្នើសុំប្រើប្រាស់។
បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតការប្រើប្រាស់ហត្ថពលកម្មបរទេស(Quota) ម្ចាស់ ឬ នាយកសហគ្រាសគ្រឹះស្ថានទាំងអស់ត្រូវបំពេញបែបបទស្នើសុំ
និងពន្យាប័ណ្ណការងារ និងសៀវភៅជនបរទេសដល់បុគ្គលិកជនបរទេសរបស់ខ្លួនឲ្យបានមុនដំណាច់ខែមីនា
នៃឆ្នាំនីមួយៗ (មានន័យថាម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថានទាំងអស់មានរយពេល ៣
ខែដើម្បីធ្វើការងារនេះពោលគឺពួកគាត់មាន រយៈពេលអនុវត្តកាតព្វកិច្ចនេះគឺចាប់ពីដើមខែមករារហូតដល់ដំណាច់ខែមីនានៃ)។
បែបបទដែលត្រូវបំពេញស្នើសុំបែបបទស្នើសុំ
និងពន្យាប័ណ្ណការងារ និងសៀវភៅការងារជន បរទេស ៖
- ពាក្យស្នើសុំប័ណ្ណការងារ
និងសៀវភៅការងារដែលមានបិទតែមប្រើ ១០០០ រៀល
- សេចក្តីបញ្ជាក់របស់ម្ចាស់សហគ្រាស
គ្រឹះស្ថាន អំពីចំនួនបច្ចុប្បន្នលើកម្មករនិយោជិត ជនជាតិខ្មែរ និងបរទេស
- រូបថតបច្ចុប្បន្នជនបរទេសទំហំ
៤ គុណ ៦ ចំនួន ៤ សន្លឹក សម្រាប់ការស្នើសុំថ្មី និង១ សន្លឹកសម្រាប់ការស្នើសុំពន្យារ
- សេចក្តីចម្លងលិខិតឆ្លងដែន
និងទិដ្ឋាការ (ប្រភេទ E និងប្រភេទ K) ឬប័ណ្ណស្នាក់នៅ អចិន្ត្រែយ៍ដែលចេញដោយក្រសួងមហាផ្ទៃ
(ភ្ជាប់មកជាមួយច្បាប់ដើម)
- កិច្ចសន្យាការងារជាលាយលក្ខណ៍អក្សរចុះបញ្ជិកា
- វិញ្ញាបនបត្រពិនិត្យកាយសម្បទា
ដែលចេញឲ្យដោយនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
(កម្រៃសេវាចំនួន ១០០ ០០០រៀល)
បញ្ជាក់កម្រៃសេវា ៖
- ចំនួន ៤០០ ០០០រៀល
សម្រាប់ហត្ថពលកម្មបរទេសដែលមានទិដ្ឋាការប្រភេទ E
- ចំនួន ៣២០ ០០០រៀល សម្រាប់ហត្ថពលកម្មបរទេសធ្វើការនៅក្នុងតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា វៀតណាម ឡាវ
- ចំនួន ២៤០ ០០០រៀល
សម្រាប់ហត្ថពលកម្មបរទេសដែលមានទិដ្ឋាការប្រភេទ K និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍
រយៈពេលកន្លងមកក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ឲ្យដំណើរការ នូវប្រព័ន្ធគ្រប់គ្រងទិន្នពលករបរទេសតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម
ដើម្បីផ្តល់ភាពងាយស្រួលដល់ ការស្នើសុំកូតាប្រើប្រាស់កម្លាំងពលកម្មបរទេស ការដាក់ពាក្យសុំប័ណ្ណ
និងសៀវភៅការងារជនបរទេស បានពីគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាតាមរយៈគេហទំព័ររបស់ក្រសួងផ្ទាល់
ដែលមានអាស័យដ្ឋាន https://fwcms.mlvt.gov.kh។ បែបបទនៃការចុះឈ្មោះនិយោជក និងប្រើប្រាសហត្ថពលកម្មបរទេស
តាមប្រព័ន្ធស្ច័យប្រវត្តិនេះគឺមាន ៤
ដំណាក់កាលដោយគ្រាន់តែបំពេញទៅតាមប្រអប់ដែលមានកំណត់ រួចជាស្រេចនៅក្នុងប្រព័ន្ធ។ ព័ត៌មានដែលត្រូវបំពេញរួមមាន
(សូមចុចត្រង់នេះដើម្បីចូលមើលទម្រង់
នៃការបំពេញ) ៖
១.
ពត៌មានដូចក្នុងវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបណ្ជីពាណិជ្ជកម្ម
២. ព័ត៌មានដូចក្នុងអគ្គនាយកដ្ឋានពន្ធដារ
៣. ព័ត៌មានដូចក្នុងប្រកាសពីចំនួននិយោជិត
៤. កូតា
បន្ទាប់ពីបានបំពេញព័ត៌មានបានត្រឹមត្រូវហើយនោះ
ក្រសួងនឹងធ្វើការឆ្លើយតបមកវិញតាមរយៈ Email
ដោយបញ្ជាក់ថាបានធ្វើការស្នើសុំ និងលេខកូដធនាគាដើម្បីឲ្យអ្នកដាក់ពាក្យសុំត្រូវទៅ
បង់ប្រាក់នៅធនាគារអេស៊ីលីដាជាការស្រេច។
ក្នុងសេចក្តីណែនាំខាងលើក៏បានបញ្ជាក់ផងដែរថាម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថានទាំងឡាយណាដែលប្រកបមុខរបរ
និងមានប្រើប្រាស់ហត្ថពលកម្មបរទេស ឬ ជនបរទេស ដោយគ្មានការអនុញ្ញាឲ្យប្រើប្រាស់ហត្ថពលកម្មបរទេស និងគ្មានប័ណ្ណការងារ
និងសៀវភៅការងារជនបរទេស នឹងត្រូវទទួលការផាកពិន័យជាទឹកប្រាក់ ៤៨៨០០០ រៀល ទៅ ៧២០០០០
រៀល ទៅតាមមាត្រា ៣៦៩ និងមាត្រា ៣៧២ នៃច្បាប់ស្តីពីការងារ។
ឯកសារយោង ៖
១. ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧
២.ប្រកាសលេខ ១៩៥ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ស្តីពី ប័ណ្ណការងារ និងសៀវភៅការងារជនបរទេស និងប្រកាសលេខ ១៩៦ ចុះថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០១៤ ស្តីពីការប្រើប្រាស់ហត្ថពលកម្មបរទេស
៣.ប្រកាសលេខ ៣៥២ ស្តីពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មតាមប្រព័ន្ធស្វ័យប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦
៤.ប្រកាសអន្តរក្រសួងលេខ ៧១៤ ស្តីពីការផ្តល់សេវាសាធារណៈដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨
៥.សេចក្តីណែនាំលេខ ០០៣/១៥ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ ស្តីពីនីតិវិធីក្នុងការ ស្នើសុំ និងពន្យាពេលប័ណ្ណការងារ និងសៀវភៅការងារជនបរទេស
Quota
Pursuant to Directive 003/15 of 26 January 2015 on the procedure for requesting and delaying work permit and workbook, foreign nationals have advised that all owners or directors of enterprises, establishments under the provisions of Article 1, 2, 67, 261, 264, 265 of the Labor Law And proclamation No 195 of August 20, 2014 on work permit and workbook of foreigners and declaration of 196 August 20, 2014 on the use of foreign labor intended to use foreign labor Requesting to use foreign labor (Quota) By the end of November of each year (in each year, the enterprise owner or director must apply before the end of November, which can start from January until the end of the year) at the Department of Occupation and Labor, Ministry of Labor and Vocational Training, or at the Department of Labor and Vocational Training students In particular, all owners or directors of establishments who have been licensed to do business by any entity or authority under the advice of Phnom Penh Capital Hall shall apply for the use of foreign labor (Quota) at Phnom Penh Department of Labor and Vocational Training and Labor. Required documents for request include:
- Annual Quotation Application Letter with signature of Company Director
-Annual Quota of the Application of Foreign Labor
-Staff Notification (for new establishments) and Notice of Incoming Personnel
Specify service fee: KHR 200,000.
Specify service fee: KHR 200,000.
Quota: Must not exceed 10% of the total Cambodian workforce. In case of need exceeding the rate of 10%, shall specify the specific technical or professional qualifications of the foreigner to apply. Over time, the Ministry of Labor and Vocational Training has launched an automated foreign worker data management system to facilitate foreign labor quota applications, visa applications and foreign employment books. Available from anywhere and anytime at the Ministry's own website, https://fwcms.mlvt.gov.kh. This form of employer registration and foreign labor registration are done in 4 stages, simply by filling in the boxes provided in the system. The required information is available (click here to access the form)
1. The information is as per the Certificate of Registration in the Commercial Register
1. The information is as per the Certificate of Registration in the Commercial Register
2. Information as per General Department of Taxation
3. The following information will be announced on the number of employees
4. Quota
After receiving the correct information, the ministry will respond by email stating that a request has been made and a bank code for the applicant to pay at ACLEDA Bank.
The abovementioned also states that any owner or director of any enterprise who employs and employs foreign or foreign workers without the authorization of foreign labor and no work permit and foreign workbook shall be employed. The fines range from 488,000 riels to 720,000 riel according to articles 369 and 372 of the Labor Law.
References:
The abovementioned also states that any owner or director of any enterprise who employs and employs foreign or foreign workers without the authorization of foreign labor and no work permit and foreign workbook shall be employed. The fines range from 488,000 riels to 720,000 riel according to articles 369 and 372 of the Labor Law.
References:
1. Labor Law 1997
2.Proclamation No 195 of August 20, 2014 on Foreign Work Permits and Workbooks and Prakas No 196 of August 20, 2014 on the Use of Foreign Labor
3. Prakas No. 352 on the Implementation of the Automated Workforce Management System Automation System, August 17, 2016
4. Inter-Ministerial Prakas No. 714 on the Provision of Public Services by the Ministry of Labor and Vocational Training, dated 19 July 2018
5. Instruction No. 033/15 dated 26th January, 2015 on the procedure for requesting and delaying alien work permit and workbooks
2.Proclamation No 195 of August 20, 2014 on Foreign Work Permits and Workbooks and Prakas No 196 of August 20, 2014 on the Use of Foreign Labor
3. Prakas No. 352 on the Implementation of the Automated Workforce Management System Automation System, August 17, 2016
4. Inter-Ministerial Prakas No. 714 on the Provision of Public Services by the Ministry of Labor and Vocational Training, dated 19 July 2018
5. Instruction No. 033/15 dated 26th January, 2015 on the procedure for requesting and delaying alien work permit and workbooks
No comments:
Post a Comment