Wednesday, December 4, 2019

អាជីវកម្មប្រាតិភោគដោយអនុប្បទាន

អាជីវកម្មប្រាតិភោគដោយអនុប្បទាន



អនុលោមតាមប្រកាសលេខ ០៣០ សហវ.ប្រក ស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចំា និងទទួលប្រាតិភោគដោយអនុប្បទាន ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ បានកំណត់ថា អាជីវកម្មប្រាតិភោគដោយអនុប្បទាន សំដៅដល់សកម្មភាពពាណិជ្ជកម្មដែលអតិថិជនធ្វើអនុប្បទានសិទ្ធិលើចលនវត្ថុរបស់ខ្លួន ជូនដល់អ្នកទទួលប្រាតិភោគដោយអនុប្បទាន ដើម្បីទទួលបានប្រាក់កម្ចីដោយសន្យាទូទាត់សងប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់។
   រាល់ការប្រកបអាជីវកម្មប្រាតិភោគដោយអនុប្បទាន ខាតមធ្យម ឬ ខ្នាតធំត្រូវមានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយចំពោះការប្រកបអាជីវកម្មខ្នាតតូចវិញត្រូវមានលិខិតអនុញ្ញាតពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត (ប្រការ ៦ និង ៧ នៃប្រកាសលេខ ០៣០)។
   ក. លក្ខខណ្ឌទូទៅនៃទទួលបានអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតប្រកបអាជីវកម្មប្រាតិភោគដោយអនុប្បទាន
   ក.១ អាជីវកម្មខ្នាតមធ្យម និងខ្នាតធំ
 - ជានីតិបុគ្គលសញ្ជាតិខ្មែរ និងបានចុះបញ្ជីពាណិជ្ជកម្មស្របតាមច្បាប់នៅព្រះរាជាណា ចក្រកម្ពុជា (ចំពោះអាជីវកម្មខ្នាតធំកម្រិតត្រូវចុះបញ្ជីជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត)
   - ត្រូវមានដើ់មទុនប្រកបអាជីវកម្មដូចមានចែងក្នុងប្រការ ៩ នៃប្រកាសនេះ
   - ត្រូវតម្កល់ប្រាក់ធានាអាជីវកម្ម១០%នៃដើមទុន
   - អ្នកកាន់អាជ្ញាបណ្ណត្រូវមានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ ឬ វិញ្ញាបនបត្រផ្សេងៗ ដែលទាក់ទងនឹងអាជីវកម្ម ឬ មានបទពិសោធន៍ពាក់ព័ន្ធទៅនឹងធុរៈកិច្ចស្រដៀងគ្នា ឬ ធ្លាប់ បម្រើការងារផ្នែកនេះ។ ក្នុងករណីអ្នកឈរឈ្មោះមិនមែនជាភាគហ៊ុននិកត្រូវមានលិខិតបញ្ជាក់ពីក្រសួងពាណិជ្ជកម្ម។
    - ត្រូវមានទីតាំងប្រកបអាជីវកម្មច្បាស់លាស់ដែលបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច
   ក.២ អាជីវកម្មខ្នាតតូច 
   - ជានីតិបុគ្គលសញ្ជាតិខ្មែរ និងបានចុះបញ្ជីពាណិជ្ជកម្មស្របតាមច្បាប់ នៅព្រះរាជាណា ចក្រកម្ពុជា
   - ត្រូវមានដើ់មទុនប្រកបអាជីវកម្មដូចមានចែងក្នុងប្រការ ៩ នៃប្រកាសនេះ
   - ត្រូវតម្កល់ប្រាក់ធានាអាជីវកម្ម១០%នៃដើមទុន
   - អ្នកកាន់អាជ្ញាបណ្ណត្រូវមានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ ឬ វិញ្ញាបនបត្រផ្សេងៗ ដែលទាក់ទងនឹងអាជីវកម្ម ឬ មានបទពិសោធន៍ពាក់ព័ន្ធទៅនឹងធុរៈកិច្ចស្រដៀងគ្នា ឬ ធ្លាប់ បម្រើការងារផ្នែកនេះ។ ក្នុងករណីអ្នកឈរឈ្មោះមិនមែនជាភាគហ៊ុននិកត្រូវមានលិខិតបញ្ជាក់ពីក្រសួងពាណិជ្ជកម្ម។
    - ត្រូវមានទីតាំងប្រកបអាជីវកម្មច្បាស់លាស់ដែលបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច
   ខ. លក្ខខណ្ឌដើមទុនសម្រាប់ប្រកបអាជីវកម្មប្រាតិភោគដោយអនុប្បទាន
   - ខ្នាតតូច                 ៖  ត្រូវមានដើមទុនចាប់ពី ២០ លានរៀល ដល់ ៤០ លានរៀល
   - ខ្នាតមធ្យម             ៖  ត្រូវមានដើមទុនចាប់ពី ៤០ លានរៀល ដល់ ២០០ លានរៀល
   - ខ្នាតធំ(កម្រិត១)    ៖  ត្រូវមានដើមទុនលើសពី ២០០ លានរៀល ដល់ ៤០០ លានរៀល
   - ខ្នាតធំ(កម្រិត២)    ៖  ត្រូវមានដើមទុនលើសពី ៤០០ លានរៀល ឡើងទៅ
   ​គ. ឯកសារតម្រូវ
  - លិខិត និងពាក្យស្នើសុំអាជ្ញាបណ្ណ (មានគំរូ)  
  - រូបថតទំហំ ៦ របស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ ចំនួន ៣ សន្លឹក 
 - លក្ខន្តិកៈក្រុមហ៊ុន និងវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម (ថតចម្លង)  
 - លិខិតថ្កោលទោស ឬ លិខិតបញ្ជាក់កិរិយាមាយាទរបស់អ្នកឈរឈ្មោះអាជ្ញាបណ្ណចេញដោយក្រសួងយុត្តិធម៌ ឬ អាជ្ញាធរមានសមត្ថកិច្ច  
  - អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ (ថតចម្លង)
 - លិខិតបញ្ជាក់អាសយដ្ឋានស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (ថតចម្លង) 
 - លិខិតបញ្ជាក់អាសយដ្ឋានកន្លែងអាជីវកម្មពីអាជ្ញាធរមូលដ្ឋាន (ថតចម្លង) 
 - រូបថតទីតាំងប្រកបអាជីវកម្ម  
 - កម្រិតវប្បធមិ ថ្នាក់បរិញ្ញាបត្រ ឬ វិញ្ញាបនប័ត្រផ្សេងៗទៀតដែលទាក់ទងទៅនឹងអាជីវកម្ម ឬ បទពិសោធន៍ពាក់ពាក់ទៅនឹងធុរៈកិច្ចស្រដៀងគ្នា ឬ ធ្លាប់បម្រើការងារផ្នែកនេះ របស់អ្នកឈរឈ្មោះ 
 - លិខិតបញ្ជាក់ដើមទុន 
 - បណ្ណប៉ាតង់ ក្នុងឆ្នាំ ស្នើសុំប្រកបអាជីវកម្ម (ថតចម្លង)  
 - ផែនការអាជីវកម្មរយៈពេល០៣ ឆ្នាំ  
  - វិក័យបត្របង់ថ្លៃអាជ្ញាបណ្ណ លិខិតបញ្ជាក់ប្រាក់តម្កល់ និងសេវារដ្ឋបាល
    ឃ. ថ្លៃអាជ្ញាបណ្ឌ/លិខិតអនុញ្ញាត និងសុពលភាព
    ១. ខ្នាតតូច
     - លិខិតអនុញ្ញាត  ថ្លៃ (ថ្មី/បន្ត) ១ លានរៀល សុពលភាព ១ ឆ្នាំ
     - លិខិតអនុញ្ញាតសាខា ថ្លៃ (ថ្មី/បន្ត) ៥០ ម៉ឺនរៀល សុពលភាព ១ ឆ្នាំ
    ២. ខ្នាតមធ្យម
    - អាជ្ញាបណ្ណ ថ្លៃ (ថ្មី/បន្ត) ២ លានរៀល សុពលភាព ៣ ឆ្នាំ
    - អាជ្ញាបណ្ណសាខា ថ្លៃ (ថ្មី/បន្ត) ១ លានរៀល សុពលភាព ៣ ឆ្នាំ
    ៣. ខ្នាតធំ (កម្រិត១)
    - អាជ្ញាបណ្ណ ថ្លៃ (ថ្មី/បន្ត) ៣ លានរៀល សុពលភាព ៣ ឆ្នាំ
    - អាជ្ញាបណ្ណសាខា ថ្លៃ (ថ្មី/បន្ត) ១.៥ លានរៀល សុពលភាព ៣ ឆ្នាំ
    ៤. ខ្នាតធំ (កម្រិត២)
    - អាជ្ញាបណ្ណ ថ្លៃ (ថ្មី/បន្ត) ៤ លានរៀល សុពលភាព ៣ ឆ្នាំ
    - អាជ្ញាបណ្ណសាខា ថ្លៃ (ថ្មី/បន្ត) ២ លានរៀល សុពលភាព ៣ ឆ្នាំ
   
ឯកសារយោង ៖ 
១.​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រកាសលេខ ០៣០ សហវ.ប្រក ស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចំា និងទទួលប្រាតិភោគដោយអនុប្បទាន ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧
២. ឯកសារតម្រូវសម្រាប់ការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិ ភោគដោយអនុប្បទាន

No comments:

Post a Comment