Tuesday, December 3, 2019


នីតិវិធីជំនុំជម្រះលើកទី១


Ø  បណ្តឹង
-        ត្រូវសរសេរជាលាយលក្ខណ៍អក្សរ
-        ពាក្យបណ្តឹងត្រូវសរសេរអំពី
·   អត្តសញ្ញាណរបស់ភាគី
·  ខ្លឹមសារនៃសាលក្រមដែលទាមទារឲ្យតុលាការចេញ
·  អង្គហេតុចាំបាច់ដើម្បីបញ្ជាក់នូវការទាមទារ
·  អង្គហេតុដែលជាមូលហេតុនៃការទាមទារ
· ​ សមត្ថកិច្ចតុលាការ
·  ភស្តុតាង
-        ឯកសារភ្ជាប់ជាមួយពាក្យបណ្តឹងរួមមាន
·  លិខិតចម្លងពាក្យបណ្តឹង
· លិខិតចម្លលឯកសារភស្តុតាង
· ឯកសារបញ្ជាក់សិទ្ធិ
-        ការដាក់ពាក្យបណ្តឹង
·  ដាក់នៅតុលាការមានសមត្ថកិច្ច ទៅកន្លែងទទួលពាក្យបណ្តឹង
·  មុននឹងទទួលពាក់បណ្តឹងក្រឡាបញ្ជីគប្បីពិនិត្យទៅលើចំណុចខ្វះខាតហើយបង្គាប់ឲ្យកែតម្រូវលើចំណុចខ្វះខាតពាក់ព័ន្ធនិង៖
§  លក្ខខ័ណ្ឌដែលតម្រូវក្នុងមាត្រា ៧៥
§  សមត្ថកិច្ចសាលាជម្រះក្តី
§  លិខិតប្រគល់សិទ្ធិ (ករណីមានអ្នកតំណាង)
·         ក្រោយពីទទួលបណ្តឹងក្រឡាបញ្ជីនិង ៖
§  វាយត្រាលើពាក្យបណ្តឹងដែលបានទទួល និងចុះកាលបរិច្ឆេទទទួល
§  ចុះលេខរៀងក្នុងសៀវភៅទទួលពាក្យបណ្តឹង និងបណ្តឹង
§  យកពាក្យបណ្តឹងនិងឯកសារពាក់ព័ន្ធដាក់ក្នុងសំណុំរឿង
§  បញ្ជូនសំណុំរឿងទៅចៅក្រមទទួលបន្ទុកតាមដីការសម្រេចប្រចាំឆ្នាំ
-        ការពិនិត្យបណ្តឹង
·  ត្រួតពិនិត្យលើលក្ខខណ្ឌមាត្រា ៧៥
·  បើមានចំណុចខ្វះខាតនៃមាត្រា ៧៥ បង្គាប់ឲ្យកែតម្រូវដោយកំណត់អំឡុងពេល
·  បើមិនកែតម្រូវតាមដីការបង្គាប់នោះតុលាការនឹងលើកបណ្តឹងចោលដោយដីការសម្រេច
· ពិនិត្យទៅលើការបង់ពន្ធប្រាក់ប្រដាប់ក្តី
·  បើមិនបានបង់ពន្ធនោះលើកបណ្តឹងចោលដោយដីការសម្រេច
·  ពិនិត្យលើបណ្តឹងនោះជាន់គ្នាឬទេ
·   បើអត់នោះលើកបណ្តឹងចោលដោយសាលក្រម
·   ពិនិត្យលើសមត្ថកិច្ចរបស់តុលាការ
-        ការបញ្ជូនបណ្តឹង
·  បញ្ជូនទៅចុងចម្លើយ
§  ដឹងពីអ្នកប្តឹង
§  ត្រៀមខ្លួន និង​ឯកសារភស្តុតាងដើម្បីតទល់
§  ទំនាក់ទំនងគតិយុត្តិនៃការទាមទារ
·  ក្នុងករណីមិនបង់ប្រាក់សំរាប់បញ្ជូនពាក្យបណ្តឹងទេតុលាការអាចសម្រេចលើកបណ្តឹងចោលដោយដីការសម្រេច
·  កំណត់កាលបរិច្ឆេទត្រៀមទាញហេតុផលផ្ទាល់មាត់ ដែលត្រូវកំណត់ក្នុងរយៈពេល ៣០ថ្ងៃបន្ទាប់ពីថ្ងៃដែលពាក្យបណ្តឹងត្រូវបានដាក់ លើកលែងតែក្នុងករណីដែលមានមូលហេតុពិសេស
Ø  នីតិវិធីត្រៀមទាញហេតុផលផ្ទាល់មាត់
-        គោលបំណង
·  ធ្វើសេចក្តីអះអាងរបស់ភាគី
·  បំភ្លឺនូវចំណុចវិវាទដែលភាគីមិនយល់ស្របគ្នា
·   រៀបចំភស្តុតាង
·   ដើម្បីធ្វើការវិនិច្ឆ័យនៅក្នុងនីតិវិធិទាញហេតុផលផ្ទាល់មាត់ឲ្យបានល្អិតល្អន់
-        ការរៀបចំដំណើរការនីតិវិធី
·  ការសាកល្បងផ្សះផ្សារ
·   ការកំណត់កាលបរិច្ឆេទនៃការនីតិវិធីត្រៀមទាញហេតុផល
§  ភាគីអាចចូលរួមបាន
§  មិនចាំបាច់ធ្វើជាសាធារណៈ ប៉ុន្តែអាចអនុញ្ញាតឲ្យអ្នកដែលតុលាការយល់ថាសមរម្យចូលអង្កេតការណ៍បាន
·  សកម្មភាពបណ្តឹង
§  តុលាការអាចចេញដីការសម្រេចដែលទាក់ទងនឹងការស្នើសុំពិនិត្យភស្តុតាងនិងដីការសម្រេចផ្សេងទៀត លើកលែងកាលបរិច្ឆេទទាញហេតុផលផ្ទាល់មាត់
§  អាចពិនិត្យភស្តុតាងជាឯកសារក្នុងកម្រិតដើម្បីកំណត់ចំណុចវិវាទ
·         ការបញ្ចប់នីតិវិធីត្រៀម
§  នៅពេលដែលកំណត់ចំណុចវិវាទបាននិងភស្តុតាងហើយតុលាការធ្វើការបញ្ជាក់ជាមួយភាគីនូវអង្គហេតុដែលនឹងត្រូវ​បំភ្លឺនៅពេលក្រោយ
§  ក្រោយបញ្ចប់នីតិវិធីត្រៀមភាគីមិនអាចដាក់មធ្យោបាយតទល់ ឬការពារខ្លួនថ្មីបានទេ
§  កំណត់កាលបរិច្ឆេទទាញហេតុផល
Ø  នីតិវិធីទាញហេតុផលផ្ទាល់មាត់
-        ធ្វើនៅក្រោយពេលបញ្ចប់នីតិវិធីត្រៀមទាញហេតុផល
-        ការរៀបចំដំណើការកិច្ចនីតិវិធី
·  ធ្វើនៅពេលដែលភាគីអាចចូលរួមបាន
·   ធ្វើជាសាធារណៈលើកលែងតែធ្វើឲ្យខូចខាត សណ្តាប់ធ្នាប់ ឬបទបញ្ញត្តិពិសេស
·   ការថតរូប ឬវិដេអូ ឬខ្សែអាត់ ឬផ្សាយផ្ទាល់មិនអាចធ្វើបានលើកលែងតែមានការអនុញ្ញាតពីតុលាការ
-        សកម្មភាពពេលទាញហេតុផលផ្ទាល់មាត់
·  ភាគីត្រូវធ្វើសេចក្តីថ្លែងការអំពីលទ្ធផលនៃនីតិវិធីត្រៀមដោយធ្វើការអះអាងពីអង្គហេតុ ចំណុចវិវាទ និងភស្តុតាង
·  ការដាក់មធ្យោបាយតទល់និងការពារខ្លួនអាចធ្វើបានលើកលែងតែមិនផ្ទុយនិងមាត្រា ១០៨
·  ការពិនិត្យភស្តុតាង
§  ធ្វើបន្ទាប់ពីបញ្ចប់ចំណុចវិវាទ ឬភស្តុតាង
§  ប្រសិនបើភស្តុតាងអាចឲ្យតុលាការជឿជាក់បានចំពោះកំណត់នៃចំណុចវិវាទនោះតុលាការអាចធ្វើការបង្វិលទៅនីតិវិធីត្រៀមវិញដោយដីការសម្រេច
§  បើការពិនិត្យភស្តុតាងមានភាពស្របទៅនឹងអង្គហេតុនិងចំណុចវិវាទដែលតុលាការអាចជឿជាក់បាននោះនឹងបន្តអនុវត្តនីតិវិធីដោយឲ្យភាគីធ្វើសេចក្តីថ្លែងការបញ្ចាប់
§  កំណត់កាលបរិច្ឆេទប្រកាសសាលក្រម

No comments:

Post a Comment